ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្មី ដើម្បីផ្តល់សេវាកម្ម ការគាំទ្រ និងបទពិសោធន៍ដ៏ប្រសើរជាងមុនសម្រាប់អ្នកប្រើប្រាស់។
Nham24 បានសម្រេចផ្លាស់ប្តូរទៅកាន់កម្មវិធី Grab ដែលមានន័យថា កម្មវិធី Nham24 នឹងបញ្ឈប់សេវាកម្មចាប់ពីថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ យើងកំពុងខិតខំធ្វើឲ្យដំណើរការផ្ទេរគណនីរបស់អ្នកទៅកាន់ Grab អោយមានភាពរលូន និងមានសុវត្ថិភាព ដោយមានការយល់ព្រមពីអ្នក។ យើងធានាថា អ្នកអាចកុម្ម៉ង់ពីហាងចាស់ៗដែលអ្នកចូលចិត្តនៅលើកម្មវិធី Grab បានដូចធម្មតា។
កម្មវិធី Nham24 នឹងផ្លាស់ប្តូរជាផ្លូវការទៅកាន់កម្មវិធី Grab នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2025។
យើងនឹងបន្តផ្តល់ព័ត៌មានបន្ថែមជូននៅពេលកាលបរិច្ឆេទកាន់តែខិតជិតមកដល់ ដើម្បីធានាថាអ្នកទទួលបានបទពិសោធន៍ដ៏រលូនក្នុងការផ្លាស់ប្តូរ។
យើងកំពុងខិតខំប្រឹងប្រែង ដើម្បីធានាថាដំណើរការផ្ទេរគណនីពី Nham24 ទៅកាន់កម្មវិធី Grab នឹងប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព ដោយមានការយល់ព្រមពីអ្នក។
អ្នកអាចបន្តបញ្ជាទិញពីហាងដែលអ្នកស្គាល់ និងចូលចិត្ត ដូចធម្មតា នៅលើកម្មវិធី Grab។
សម្រាប់អតិថិជនជាទីគោរព បន្ទាប់ពីការផ្លាស់ប្តូរ អ្នកអាចរីករាយជាមួយបទពិសោធន៍ថ្មីៗលើកម្មវិធី Grab រួមមាន ការកុម្ម៉ង់អាហារ ការធ្វើដំណើរ និងសេវាកម្មផ្សេងៗទៀតបានយ៉ាងងាយស្រួល។
បន្ទាប់ពី Nham24 បញ្ឈប់ការផ្តល់សេវាកម្មរបស់ខ្លួន គណនីរបស់លោកអ្នកនឹងមិនផ្ទេរដោយស្វ័យប្រវត្តិទៅ Grab ទេ លុះត្រាតែអ្នកផ្តល់ការយល់ព្រម ឬមិនចាត់វិធានការណាមួយត្រឹមកាលបរិច្ឆេទជាក់លាក់។ សូមធ្វើតាមការណែនាំអំពីរបៀបភ្ជាប់គណនីរបស់អ្នកជាមួយ Grab ហើយរីករាយជាមួយការផ្តល់ជូនពិសេសដូចជាការផ្តល់ជូនប្រូម៉ូសិន និងរីករាយជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃគ្មានដែនកំណត់ជាមួយការភ្ជាប់ GrabUnlimited ។
ប្រសិនបើអ្នកកំពុងផ្លាស់ប្តូរពី Nham24 នោះលោកអ្នកមិនចាំបាច់បង្កើតគណនីថ្មីនោះទេ លុះត្រាតែអ្នកជ្រើសរើសមិនភ្ជាប់គណនីដែលមានស្រាប់របស់អ្នក។ សូមធ្វើតាមការណែនាំអំពីរបៀបភ្ជាប់គណនី Nham24 របស់អ្នកយ៉ាងរលូនជាមួយ Grab ហើយចាប់ផ្តើមរីករាយជាមួយការផ្តល់ជូនប្រូម៉ូសិនទៅលើម្ហូបអាហារ ការធ្វើដំណើរ និងការផ្តល់ជូនពិសេសៗជាច្រើនទៀត។
យើងខ្ញុំកំពុងខិតខំប្រឹងប្រែងដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារកម្មវិធី Nham24 ត្រូវបានលុបចោល យើងខ្ញុំសូមលើកទឹកចិត្តអ្នកឱ្យប្តូរទៅប្រើប្រាស់កម្មវិធី Grab ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីបន្តការកុម្ម៉ង់ និងប្រើប្រាស់សេវាកម្មដោយមិនមានការរំខាន។
អ្នកអាចបន្តប្រើប្រាស់កម្មវិធី Nham24 ដើម្បីដាក់ការបញ្ជាទិញដឹកជញ្ជូនរបស់អ្នកនៅក្នុងទីក្រុងទាំងនោះបាន។ យើងនឹងផ្តល់ព័ត៌មានថ្មីៗ តាមរយៈកម្មវិធី ប្រសិនបើមានការវិវឌ្ឍន៍ណាមួយដែលប៉ះពាល់ដល់អ្នកប្រើប្រាស់របស់យើង។ សម្រាប់ពេលនេះ លោកអ្នកអាចប្រើប្រាស់ដូចធម្មតា។
សម្រាប់ ភោជនីយដ្ឋាន និងដៃគូហាងអាហារភាគច្រើនដែលមាននៅលើ Nham24 នឹងត្រូវបានបញ្ចូលទៅក្នុងកម្មវិធី Grab ។ លោកអ្នកនៅតែអាចបញ្ជាទិញ អាហារដែលលោកអ្នកចូលចិត្តតាមរយៈកម្មវិធី Grab ដោយមានជម្រើសថ្មីៗ បន្ថែមជាច្រើនទៀត។
ពិតប្រាកដណាស់ Grab បានផ្តល់ជូនកម្មវិធីទទួលបានពិន្ទុ និងរង្វាន់សម្រាប់ការកុម្ម៉ង់អាហារ និងការធ្វើដំណើរ។ លោកអ្នកនឹងអាចទទួលបានពិន្ទុ និងរីករាយជាមួយអត្ថប្រយោជន៍ផ្សេងទៀតនៅពេលដែលអ្នកប្រើប្រាស់កម្មវិធី Grab។
តម្លៃអាចប្រែប្រួលបន្តិចបន្តួចនៅលើ Grab អាស្រ័យលើទីតាំង ភោជនីយដ្ឋាន ឬជម្រើសដឹកជញ្ជូនរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ Grab ប្តេជ្ញាផ្តល់ជូននូវតម្លៃប្រកួតប្រជែង និងថ្លៃសេវាប្រកបដោយតម្លាភាព។
បន្ទាប់ពីអ្នកធ្វើការប្តូរទៅ Grab ដោយប្រើការអញ្ជើញពី Nham24 អ្នកនឹងទទួលបានសិទ្ធិចូលទៅកាន់ ភោជនីយដ្ឋានដែលអ្នកចូលចិត្តដែលបានរក្សាទុក ក៏ដូចជាភោជនីយដ្ឋាន និងរបស់របរដែលអ្នកបានបញ្ជាទិញតាមពេលវេលា។ ខណៈពេលដែលវាអាចនឹងចំណាយពេលបន្តិចសម្រាប់ធ្វើការផ្លាស់ប្តូរជូន យើងខ្ញុំប្រាកដថាអ្នកនឹងអាចទទួលបានព័ត៌មានរបស់អ្នកទាំងអស់នៅទីបំផុត!
សម្រាប់អ្នកប្រើប្រាស់កម្មវិធី Grab ដែលមានស្រាប់ មិនចាំបាច់មានសកម្មភាពបន្ថែមពីខាងអ្នកទេ សូមបន្តធ្វើការបញ្ជាទិញលើអាជីវករដែលអ្នកចូលចិត្តតាមរយៈកម្មវិធី Grab ។ សម្រាប់អ្នកប្រើប្រាស់ថ្មី យើងសូមណែនាំឱ្យទាញយកកម្មវិធី Grab ហើយបង្កើតគណនីរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីស្គាល់ខ្លួនអ្នកជាមួយនឹងមុខងាររបស់វា។ អ្នកក៏អាចស្វែងយល់ពីសេវាកម្មរបស់ Grab ដូចជាការកុម្ម៉ង់អាហារ និងការហៅតាក់សុី ដើម្បីរីករាយជាមួយបទពិសោធន៍ដ៏ល្អ។
សូមប្រាកដថាទឹកប្រាក់ក្នុងកាបូបរបស់អ្នកមានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ យើងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទឹកប្រាក់ក្នុងកាបូប Nham24 របស់អ្នក ឬស្នើសុំការដកប្រាក់មុនថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025 ព្រោះយើងនឹងឈប់ប្រតិបត្តិការកាបូបបន្ទាប់ពីកាលបរិច្ឆេទនេះ។ អ្នកអាចស្នើរសុំផ្ទេរប្រាក់របស់អ្នកទៅកាន់គណនី ABA របស់អ្នកបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី Nham24 ។
ប្រាកដណាស់! ប្រសិនបើអ្នកមានគណនី ABA អ្នកអាចស្នើសុំដកទឹកប្រាក់ក្នុងកាបូបបានគ្រប់ពេលមុនថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025 ដោយផ្ទាល់តាមរយៈកម្មវិធី។ គ្រាន់តែចូលទៅកាន់ "កាបូប" > "ស្នើសុំការដកប្រាក់" ហើយធ្វើតាមជំហាននីមួយៗ។ សមតុល្យទឹកប្រាក់របស់អ្នកនឹងត្រូវបានផ្ទេរទៅគណនី ABA របស់អ្នកភ្លាមៗ។
ប្រសិនបើអ្នកប្រើធនាគារក្នុងស្រុកផ្សេង សូមមេត្តាទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង តាមរយៈលេខ 011/015 642624 ឬ 066 911911 ដូច្នេះយើងអាចជួយអ្នកក្នុងដំណើរការដកប្រាក់ក្នុងកាបូបរបស់អ្នកបាន។
ប្រសិនបើអ្នកបានប្រើតែប័ណ្ណឥណទាន ឬឥណពន្ធ សូមកុំបារម្ភ យើងនឹងបង្វិលសងសមតុល្យកាបូបរបស់អ្នកវិញដោយស្វ័យប្រវត្តិទៅកាតដែលបានប្រើថ្មីៗ បំផុតរបស់អ្នកបន្ទាប់ពីថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
ការផ្សព្វផ្សាយទាំងអស់នឹងនៅតែអាចមើលឃើញបានរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ បន្ទាប់ពីកាលបរិច្ឆេទនេះ អ្នកនឹងមិនអាចផ្សព្វផ្សាយបានទៀតទេ ហើយការផ្សព្វផ្សាយទាំងអស់ដែលមានស្រាប់នឹងត្រូវដកចេញពីវេទិកា។
ពួកយើងនឹងបញ្ចប់សេវាកម្មកក់សំបុត្ររថយន្ត និងទូក នៅថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2025 និងថ្ងៃចេញដំណើរចុងក្រោយ ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2025។