logo-small

GO24 (CAMBODIA) CO., LTD

slide
1. ហេតុអ្វីបានជា Nham24 ផ្លាស់ប្តូរទៅក្នុងកម្មវិធី Grab?

កាផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅក្នុងការផ្តល់ជូននូវសេវាកម្ម ការគាំទ្រ និងបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។ Nham24 បានសម្រេចចិត្តផ្លាស់ប្តូរទៅកាន់កម្មវិធី Grab ។ ដែលមានន័យថាកម្មវិធី Nham24 នឹងបញ្ឈប់សេវាកម្មចាប់ពីថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ Grab ប្តេជ្ញាធ្វើឱ្យការផ្លាស់ប្តូរនេះមានភាពរលូនតាមដែលអាចធ្វើទៅបាន។ អាជីវកម្មរបស់អ្នកនឹងប្តូរទៅកាន់កម្មវិធី Grab ដើម្បីធានាបាននូវភាពបន្តក្នុងការបម្រើទៅកាន់អតិថិជន។

2. តើកម្មវិធី Nham24 នឹងផ្លាស់ទៅកម្មវិធី Grab នៅពេលណា?

កម្មវិធី Nham24 នឹងត្រូវបានផ្លាស់ប្តូរជាផ្លូវការទៅក្នុង កម្មវិធីរបស់ Grab នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2025។ ពួកយើងខ្ញុំនឹងផ្តល់ព័ត៌មានបន្ថែមជូននៅពេលដែលកាលបរិច្ឆេទខិតជិតមកដល់។

3. តើ​វា​នឹង​ប៉ះពាល់​ខ្ញុំ​យ៉ាង​ណា​ក្នុង​នាម​ជា​ពាណិជ្ជករ?

បន្ទាប់ពីការធ្វើផ្លាស់ប្តូរ អ្នកនឹងលែងទទួលបានការកុម្ម៉ង់តាមរយៈកម្មវិធី Nham24 ទៀតហើយ។ Grab នឹងធានាថាអ្នកត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីរបស់ខ្លួន ដើម្បីបន្តបម្រើអតិថិជន និងទទួលបានការកុម្ម៉ង់តាមរយៈសេវាកម្មរបស់ Grab ។

យើងប្តេជ្ញាធ្វើឱ្យប្រាកដថាការផ្លាស់ប្តូរគឺរលូនតាមដែលអាចធ្វើទៅបានសម្រាប់អ្នក

4. តើអាជីវកម្មរបស់ខ្ញុំនឹងបន្តមានសម្រាប់អតិថិជន Grab ដែរឬទេ?

ពិតប្រាកដណាស់ Grab ប្តេជ្ញាធ្វើឱ្យការផ្លាស់ប្តូរមានភាពរលូនតាមដែលអាចធ្វើទៅបាន។ អាជីវកម្មរបស់អ្នកនឹងប្រសើរឡើងទៅកាន់កម្មវិធី Grab ដើម្បីបន្តក្នុងការបម្រើអតិថិជន។

5. តើខ្ញុំត្រូវប្តូរពី Nham24 ទៅ Grab យ៉ាងដូចម្តេច?

ក្រុមការងាររបស់យើងខ្ញុំ​នឹងណែនាំអ្នកតាមរយៈដំណើរការផ្លាស់ប្តូរទាំងមូល រួមទាំងរបៀបបង្កើតអាជីវកម្មរបស់អ្នកនៅលើកម្មវិធី Grab ។ យើងខ្ញុំ​នឹង​ធានា​ថា​អ្នក​មាន​ការ​គាំទ្រ និង​ការ​បណ្តុះ​បណ្តាល​ចាំបាច់​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​ផ្លាស់ប្តូរនេះ។

6. តើ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ថ្លៃ​សេវា ឬ​កម្រៃ​ជើង​សារ​ទេ ពេល​ខ្ញុំ​ចូល​រួម​ជាមួយ Grab?

កម្រៃ​ជើងសាររបស់អ្នកនឹងនៅដដែល។ ពួកយើងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមប្រសិនបើមានការផ្លាស់ប្តូរណាមួយ ដោយធានានូវដំណើរការរលូន និងតម្លាភាពសម្រាប់ដៃគូទាំងអស់។

7. បើខ្ញុំមានសំណួរឬបញ្ហាបច្ចេកទេសនៅក្នុងអំឡុងពេលផ្លាស់ប្តូរ តើត្រូវធ្វើយ៉ាងដូចម្តេច?

លោកអ្នកអាចធ្វើការទំនាក់ទំនង់មកកាន់ក្រុមការងាររបស់យើងខ្ញុំដើម្បីជួយដោះស្រាយបញ្ហា ឬ ចម្ងល់ណាមួយ។ ពួកយើងនឹងផ្តល់ជូននូវការខិតខំប្រឹងប្រែងដើម្បីជួយអ្នកផ្លាស់ប្តូរដោយរលូនពី Nham24 ទៅ Grab ។

8. តើអតិថិជនរបស់ខ្ញុំពី Nham24 នឹងផ្ទេរទៅ Grab ដែរឬទេ?

ប្រាកដណាស់! អតិថិជនរបស់អ្នកនឹងអាចបន្តកុម្ម៉ង់ពីហាងអ្នកនៅលើ Grab បាន។ អាជីវកម្មរបស់អ្នកនឹងត្រូវបានចុះបញ្ជីនៅលើកម្មវិធី Grab ហើយយើងនឹងជូនដំណឹងដល់អតិថិជនដែលមានស្រាប់របស់អ្នកអំពីដំណើរការថ្មីនេះ។

9. តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែម ឬព័ត៌មានថ្មីៗអំពីការផ្លាស់ប្តូរនេះដោយរបៀបណា?

លោកអ្នកនឹងទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីការផ្លាស់ប្តូរទៅកម្មវិធី Grab ហើយលោកអ្នកអាចធ្វើការទំនាក់ទំនង់មកកាន់ក្រុមការងាររបស់យើងខ្ញុំដើម្បីជួយដោះស្រាយបញ្ហា ឬ ចម្ងល់ណាមួយ។